First & Biggest Japanese Residential
Development in Cambodia

Scroll down

ចំណុចពិសេស

ជីវិតរស់នៅអមទៅដោយធម្មជាតិបៃតង

ខុនដូ Bodaiju ដែលជាភូមិគ្រឹះបៃតងមួយស្ថិតក្នុងឧទ្យានដែលមានទេសភាពស្រស់បំព្រង ផ្ដល់ជូននូវជីវិតរស់នៅបែបទំនើបទាន់សម័យប្រកបដោយតុល្យភាព និងភាពសុខដុមគួរជាទីមនោរម្យតាមបែបធម្មជាតិពិតៗ។ ឧទ្យានធម្មជាតិនៅបរិវេណខាងក្រៅត្រូវបានរៀបចំឡើងជាថ្នាក់ៗយ៉ាងត្រសុំត្រសាយពណ៌ខៀវស្រងាត់រួមជាមួយនឹងទេសភាពយ៉ាងស្រស់ប្រណិត

និងម៉ូតរចនាផ្នែកខាងក្នុងយ៉ាងល្អឆើតផ្អែកតាមរចនាបថសោភណ្ឌភាពបែបថ្មី។ លក្ខណៈដ៏សមសួននេះរួមផ្សំជាមួយនឹងអាគារទាំងមូលផ្ដល់នូវបរិយាកាសនៃការរស់នៅជាលក្ខណៈឯកជនប្រកបដោយភាពសំបូរបែប និងស្ងប់ស្ងាត់ល្អជាមួយនឹងធម្មជាតិនៅជុំវិញ ធ្វើឲ្យវាជាជម្រើសយ៉ាងល្អឥតខ្ចោះសម្រាប់ជាលំនៅឋានរបស់លោកអ្នក។

ទីតាំង

ទីតាំងរស់នៅល្អបំផុត

ខុនដូ Bodaiju មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាទីតាំងមានតំលៃ អចលនទ្រព្យខ្ពស់។ ដោយមានទីតាំងនៅកៀកនឹងទីតាំងសំខាន់ៗដែលមានបទដ្ឋានអន្តរជាតិធ្វើឲ្យ Bodaiju ក្លាយជាទីរស់នៅដ៏ល្អប្រសើរ។ Lion Mall ដែលជាផ្សារទំនើប មានហាងលក់សម្លៀកបំពាក់ ភោជនីដ្ឋានកម្រិតពិភពលោក កន្លែងកំសាន្ត រួមជាមួយនឹងផ្សារលំដាប់អន្តរជាតិ​ Parkson

គឺស្ថិតនៅជិតបង្កើយនឹងគម្រោង Bodaiju។ ការធ្វើដំណើរដោយរថយន្តគឺចំណាយពេលតែពីរបីនាទីប៉ុណ្ណោះពី Bodaiju ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ទីរពេទ្យអន្តរជាតិភ្នំពេញ និងសាលាអន្តរជាតិ Northbridge ។ យើងប្រមើលមើលឃើញថា ទីតាំងរបស់យើងនឹងក្លាយជាតំបន់លំនៅឋានដែលគួរជាទីពេញចិត្តបំផុតក្នុងរាជធានីភ្នំពេញ។

#269, Russian Boulevard
Sangkat Kakab, Khan Porsenchey
Phnom Penh


Bodaiju Sales Gallery

NOW OPEN:
Monday – Sunday | 9am – 6pm

ជីវិតរស់នៅដ៏ស្រស់បំព្រង

Download Brochure View Highlights