ជីវិតរស់នៅដ៏ស្រស់បំព្រង

ការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួលខ្លាំងឡើងជាមួយនឹងមូលដ្ឋានសម្ភារផ្សេងៗដែលបានបំពាក់នៅតាមអឹផាធើមិនទំនើបៗ។ អគារចំនួនប្រាំមួយមានទីធ្លាធំទូលាយដែលបាន រៀបចំឡើងដោយការយកចិត្តទុកដាក់បំផុតដើម្បីបង្កើតនូវភាពឯកជនឲ្យបានខ្ពស់បំផុត ខណៈដែលឧទ្យានធំនៅចំកណ្ដាលដើរតួនាទីជាទីធ្លាសាធារណៈសម្រាប់អ្នករស់នៅលំហែកំសាន្ដ និងផ្ដល់នូវភាពរីករាយដល់ភ្ញៀវ ព្រមទាំងមានលក្ខណៈស៊ីសង្វាក់គ្នាជាមួយនឹងអគារទាំងអស់។ មូលដ្ឋានសម្ភារៈនៅក្នុងភូមិគ្រឹះដ៏ស្រស់ស្អាតនេះប្រកបដោយភាពសំបូរបែប រាប់បញ្ចូលទាំង ឧទ្យាននៅដំបូលខាងលើ អាងហែលទឹកលើអាកាស ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត ហាងកាហ្វេ al fresco វ៉េរ៉ង់ដាជា លក្ខណៈឯកជនសម្រាប់គ្រប់អឹផាធើមិន ចំណតរថយន្ដពីរជាន់ និងទីធ្លាកម្សាន្ដយ៉ាងធំទូលាយ ដែលផ្ដល់នូវទីកន្លែងយ៉ាងឥតខ្ចោះសម្រាប់អ្នកដែលផ្ដល់តម្លៃស្មើគ្នាចំពោះភាពល្អប្រណិត និងការរស់នៅបែបទំនើប។

  1. ច្រកចូល
    ច្រកចូលមានលក្ខណៈងាយស្រួល ទាំងទៅកាន់អាគារស្នាក់នៅ នឹងសួនច្បារ។
  2. ប៉មយាម
    ធានាសន្តិសុខសុវត្ថិភាព 24 ម៉ោងលើ 24 ម៉ោង។
  3. ឧទ្យានស្រស់បំព្រង
    ទេសភាពដែលបានរៀបចំឡើងយ៉ាងស្រស់ស្អាតជាមួយនឹងរុក្ខជាតិ បៃតងត្រសុំត្រសាយ។
  4. ឧទ្យានលើដំបូល
    ផ្ដល់ដល់អ្នករស់នៅនូវទីកន្លែងសម្រាកជាមួយនឹងទេសភាពយ៉ាងស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធ ។
  5. កន្លែងហាត់ប្រាណ (ជាន់ទី 13)
    បំពាក់ទៅដោយសម្ភារដ៏ទំនើបសម្រាប់ការថែទាំសុខភាព និងភាពមាំមួន។
  6. ឧទ្យានជប៉ុន
    ឧទ្យានដ៏ស្ងប់ស្ងាត់សម្រាប់ការកំសាន្ត និងរីករាយជាមួយនឹងសម្រស់ដ៏ស្រស់ត្រកាលរបស់ធម្មជាតិ។
  7. ផ្លូវសម្រាប់ការដើរលំហាត់ប្រាណ
    ការរត់កីឡាជាមួយនឹងធម្មជាតិនៅជុំវិញលោកអ្នក។
  8. អាងហាលទឹកលើអាកាស
    ការសម្រាកលំហែគ្មានដែនកំណត់ជាមួយនឹងទេសភាពពីលើអាកាសល្ហល្ហេវនៅក្នុងអាងហែលទឹកលើអាកាសរបស់យើងខ្ញុំ។
  9. Club House
    ជួយផ្ដល់សេវាកម្មទៅតាមតម្រូវការទាំងអស់របស់លោកអ្នកយ៉ាងពេញចិត្ត។
  1. មជ្ឈមណ្ឌលក្មេង
    ការថែទាំប្រកបដោយការទទួលខុសត្រូវ និងគុណភាពសម្រាប់កូនរបស់លោកអ្នកក្នុងខណៈដែលលោកអ្នករីករាយជ
  2. កន្លែងក្មេងលេង
    ធានាថាកូនរបស់លោកអ្នកមានពេលលេងកម្សាន្ត
  3. Forest Café
    ទទួលទានកាហ្វេដែលលោកអ្នកចូលចិត្តនៅខាងក្រៅក្រោមដើមឈើត្រឈឹងត្រឈៃ។
  4. BBQ Pit ជាមួយនឹង alfresco dining
    កន្លែងយ៉ាងឥតខ្ចោះសម្រាប់ការកម្សាន្ត និងចូលរួមសង្គម
  5. Sun Deck
    រីករាយជាមួយនឹងពន្លឺថ្ងៃតំបន់ត្រូពិចនៅលើ Sun deck ជាមួយនឹង cabanas ឯកជន។
  6. ស្ពានបែបធម្មជាតិ
    ស្ពានភ្ជាប់យូនីតមួយៗដើម្បីងាយស្រួលទៅកាន់មូលដ្ឋានសម្ភារៈខាងក្រៅអគារបានដោយងាយស្រួល។
  7. Mini Mart
    ហាងលក់គ្រឿងទេស និងសម្ភារផ្សេងទៀតដែលនៅក្បែរដៃលោកអ្នកបំផុត។
  8. Pebble Walk
    រីករាយជាមួយនឹងធម្មជាតិនៅក្រោមបាតជើងរបស់លោកអ្នកតាមរយៈការព្យាបាលដោយដើរលើ Pebble Walk។
  9. Sky Fitness
    មួយ ជ្រុង ផ្ទាល់ បានរចនាឡើង ដើម្បីសម្រេចបាននូវ ចិត្ត ស្ងប់ស្ងាត់ និងរាងកាយ។

ទីតាំងរស់នៅល្អបំផុត

ទីតាំង

ខុនដូ Bodaiju មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាទីតាំងមានតំលៃ អចលនទ្រព្យខ្ពស់។ ដោយមានទីតាំងនៅកៀកនឹងទីតាំងសំខាន់ៗដែលមានបទដ្ឋានអន្តរជាតិធ្វើឲ្យ Bodaiju ក្លាយជាទីរស់នៅដ៏ល្អប្រសើរ។ Lion Mall ដែលជាផ្សារទំនើប មានហាងលក់សម្លៀកបំពាក់ ភោជនីដ្ឋានកម្រិតពិភពលោក កន្លែងកំសាន្ត រួមជាមួយនឹងផ្សារលំដាប់អន្តរជាតិ​ Parkson គឺស្ថិតនៅជិតបង្កើយនឹងគម្រោង Bodaiju។ ការធ្វើដំណើរដោយរថយន្តគឺចំណាយពេលតែពីរបីនាទីប៉ុណ្ណោះពី Bodaiju ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ទីរពេទ្យអន្តរជាតិភ្នំពេញ និងសាលាអន្តរជាតិ Northbridge ។ យើងប្រមើលមើលឃើញថា ទីតាំងរបស់យើងនឹងក្លាយជាតំបន់លំនៅឋានដែលគួរជាទីពេញចិត្តបំផុតក្នុងរាជធានីភ្នំពេញ។

  • LION MALL
    1 minute by walk
  • AIRPORT
    2 minutes by car
  • Royal Phnom Penh Hospital
    10 minutes by car
  • WAT PHNOM
    23 minutes by car
  • PPSEZ
    18 minutes by car
Shopping and dining facilities nearby for your convenience.

ជីវិតរស់នៅដ៏ស្រស់បំព្រង

Download Brochure View Gallery