អំពីក្រុមហ៊ុន Creed

Creed Group ជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យមួយ ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយមានបទពិសោធជាច្រើនឆ្នាំ និងជាក្រុមហ៊ុន មានវ័យចំណាស់ជាងគេក្នុងការប្រលូកចូលទីផ្សារអចលទ្រព្យនៅប្រទេសជប៉ុន។ បន្ថែមលើនេះទៀត Creed Group ក៏ជាក្រុមហ៊ុន ដែលមានជំនាញទាំងផ្នែកវិនិយោគអចលនទ្រព្យ និងអភិវឌ្ឍអចលទ្រព្យផងដែរ។
លោក Muneyoshi Toshihiko ជាស្ថាបនិករបស់ក្រុមហ៊ុន Creed Group បានកំណត់គោលដៅមួយថា នឹងផ្តល់ជូននូវលំដ្ឋានប្រកបដោយគុណភាពជាងគេ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៏ ដោយមានទីតាំងការិយាល័យប្រតិបត្តិការក្នុងប្រទេសមួយចំនួនរួមមាន សិង្ហបុរី ម៉ាឡេស៊ី កម្ពុជា វៀតណាម និងប្រទេសបង់ក្លាដេស ។ Creed Group ដែលជាក្រុមហ៊ុនរបស់ជប៉ុនមួយនេះ បាននឹងកំពុងបោះទុនវិនិយោគជាមួយដៃគូរទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសតំបន់អាស៊ី ដោយមានដៃគូរសហការសំខាន់ៗជាច្រើននៅក្នុងតំបន់នេះ ព្រមទាំងមានអ្នកជំនាញចូលរួម មកពីប្រទេសជប៉ុន តាំងពីឆ្នាំ ២០១២មកម្លេះ ដោយមានទឺកប្រាក់វិនិយោគប្រមាណ ៣៤០ លានដុល្លារគិតមកទាល់នឹងឆ្នាំ ២០១៥ នេះ ។

គេហទំព័រ៖: www.creed-group.com

Vietnam-Ho-Chi-Minh-City-01

Vietnam – Ho Chi Minh City

March 2, 2016

Vietnam-Ho-Chi-Minh-City

Vietnam – Ho Chi Minh City

March 2, 2016

Malaysia–Johor-Bahru

Malaysia – Johor Bahru

March 2, 2016

borey-maha-sensok

Cambodia – Borey Maha Sen Sok

March 2, 2016

arata-garden-residences

Cambodia – Arata Garden Residences

March 2, 2016

Asma Architects

គម្រោងការសហការរវាងបារាំង និងកម្ពុជា AsmaArchitects ដែលបានបង្កើតឡើងក្នុងទីក្រុងប៉ារីសបានបង្ហាញខ្លួនជាលើកដំបូងក្នុងប្រទេសកម្ពុជាជាមួយនឹងការរៀបចំបញ្ចប់មជ្ឈមណ្ឌលសន្និសីទរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាបនៅក្នុងឆ្នាំ 2001។ ជាមួយនឹងដៃគូស្ថាបនិករបស់ខ្លួន Yalin Bun, Ivan Tizianel, Lisa Ros, និង Cyril Ros ជាថ្នាក់ដឹកនាំ ក្រុមហ៊ុនបានលូតលាស់ និងបញ្ចប់នូវគម្រោងជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គម្រោងគួរឲ្យកត់សម្គាល់មួយចំនួនរបស់ពួកគេរួមមានស្ថានីយ VIP សម្រាប់ទាំងអាកាសយានដ្ឋានភ្នំពេញ និងសៀមរាប សណ្ឋាគារ Viroth 1 និង 2, សណ្ឋាគារ Rambutan និងភូមិគ្រឹះជាច្រើនក្នុងចំណោមគម្រោងផ្សេងៗទៀត។
ម៉ូតរចនា AsmaArchitects ជាមួយនឹងការយកចិត្តទុកដាក់ទៅលើភាពលម្អិត និងបរិបទ បានបង្កើតនូវស្ថាបត្យកម្មដែលមានភាពធន់ និងឆ្លើយតបទៅនឹងអាកាសធាតុ។ ការបន្សាយពន្លឺ ការរក្សាតុល្យភាពកម្ដៅ និងការផ្តល់ម្លប់គឺជាកម្លាំងជំរុញសម្រាប់ក្រុមហ៊ុនបង្កើតនូវស្ថាបត្យកម្មមួយដែលមានលក្ខណៈទាក់ទាញ និងពាក់ព័ន្ធនឹងបរិបទក្នុងស្រុក។

Website: www.asma-architects.net